ថ្ងៃនេះប្រភពសូមនែនាំនូវវិធីសាស្ត្រចំអិនអាហារថ្មីមួយមុខទៀតសម្រាប់បងប្អូនស្ត្រីមេផ្ទះ នោះគឺអាម៉ុកសាច់ត្រី។ ចង់ដឹងអំពីគ្រឿងផ្សំ និងវិធីសាស្ត្រចំអិនដូចម្តេចខ្លះ សូមអានអត្ថបទខាងក្រោម៖
គ្រឿងផ្សំ
- សាច់មាន់ (យកសាច់សុទ្ធ)
- ខ្ជាយ
- ខ្ទឹមស
- អំបិល
- ស្លឹកក្រូចសើច
- ស្លឹកញ
- ស្លឹកគ្រៃ
- រមៀត
- ម្ទេសក្រៀម
- ទឹកត្រី
- ដូងទុំ
- ប្រហុកសាច់
វិធីចំអិន
- ១.សាច់មាន់កាត់ដុំតូចៗល្មមទុកមួយអន្លើ
- ២.ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសគ្រៀមត្រូវបុកលាយជាមួយគ្នាឲ្យម៉ដ្ឋ។ ដូងត្រូវកោសពូតយកតែខ្ទិះដើមមកចាក់ចូលក្នុងចានសាច់ ដាក់ប្រហុកបន្តិច(ប្រហុកត្រូវចិញ្ច្រាំឲ្យល្អិត) ហើយត្រូវច្រូចទឹកត្រីចូលបន្តិច លាយជាមួយគ្រឿងដែលបុករួចច្របល់ចូលគ្នាឲ្យសព្វ ហើយបន្ថែមគ្រឿងផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត(ស្ករស អំបិល ម៉្សៅស៊ុប)
- ៣.យកស្លឹកចេកបត់ធ្វើជាកន្ទោង ដោតកន្លះដូងអោយជាប់ ចំនែកឯស្លឹកញលាងទឹកឲ្យស្អាត កាត់ខ្លីៗប្រហែល១ថ្នាំងដៃ ហើយដាក់ទ្រាប់លើកន្ទោងស្លឹកចេកដែលបត់រួច ដូសសាច់អាម៉ុកដែលលាយរួចដាក់ពីលើយកទៅចំហុយឲ្យឆ្អិនជាការស្រេច។
COMMENTS