![]()  | 
| គ្រឿងផ្សំ | 
- គ្រឿងផ្សំ៖
 - ស្ពៃបូកគោស្រស់ ១ គីឡូក្រាម
 - អំបិលមូល ២៥០ ក្រាម
 - ស្លឹកខ្ទឹម ១០០ ក្រាម
 - ការ៉ុត ២ ផ្លែ
 - ខ្ទឹមបារាំង ២ ផ្លែ
 - អំបិលម៉ត់ ២ ស្លាបព្រាបាយកន្លះ
 - ប៊ីចេងកន្លះស្លាបព្រាបាយ
 - ស្ករស ១ ស្លាបព្រាបាយកន្លះ
 - របៀបធ្វើ
 - ជាដំបូងអ្នកត្រូវពុះស្ពៃជា ២ បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យ ដាច់នោះទេ។ ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវ រោយម្តងមួយស្រទាប់ៗ រួចទុកវាចោលរងចាំរយះពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងញបបន្ទិចព្រមទាំស្រួយផងដែល។ ក្នុងអំឡុងពេលដែលអ្នកភ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅវិញទៅមកក្នុងរយះពេល ៥០ នាទីម្តង រឺអាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយះពេល ២ ទៅ ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្តាប់មកតង ចាំឲ្យស្រស់ទឹក ទុកមួយអន្លើ។
 - កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រ វែង ២ ថ្នាំងដៃបន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។
 - ហាន់ស្លឹកខ្ទឹមប្រវែង ២ ត្នាំងដៃមានកម្រិតស្មើនិងការ៉ុត។
 - វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនិមួយៗមានកម្រិតស្មើរគ្នាក្នុងចានដែក មួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិតការ៉ុតមួយដងចូល គ្នា បន្តមកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រាបាយអំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ ស្ករស១ស្លាព្រាបាយកន្លះ ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា។
 - យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។
 - ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿងមកចាក់ ស្រោចពីលើស្ពៃក្នុងពេលដែល អ្នកធ្វើការផ្ទេរស្ពៃចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេចូលក្នុងក្រឡរួចនោះមករក្សាក្នុងទូរទឹកកករង ចាំរយះពេលមួយសប្តាហ៏ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈី ក្នុងទូរទឹកកក៕
 
![]()  | 
| ធ្វើរួចរាល់ | 
							    
							    
							    
							    



COMMENTS