មានមនុស្សជាច្រើនចូលចិត្តញ៉ាំចេក ហើយអ្នកទាំងអស់នោះក៏ប្រហែលជាមិនបានដឹងថាក្នុងផ្លែចេកដែលពួកគេកំពុងញ៉ាំលាក់ទុកនៅអ្វីខ្លះនោះទេ ប៉ុន្តែដើម្បីស្រាយចម្ងល់ទាំងអស់នោះថ្ងៃនេះប្រភព និងប្រាប់អ្នកទាំងអស់គ្នាថាតើក្នុងផ្លែចេកមានផ្ទុកនៅអត្ថប្រយោជន៍អ្វីខ្លះ អញ្ចឹងកុំចាំយូរអានអត្ថប្រយោជន៍របស់វាដូចខាងក្រោម៖
១.បន្ថយរោគសញ្ញា PMS
ដែលមានន័យថា ក្នុងផ្លែកចេកមានផ្ទុកនូវ ម៉ាញ៉េស្យូមនិងវីតាមីន B6 ច្រើនដែលវាជួយកាត់បន្ថយការហើមពោះ និងការរមួលក្រពើបាន។
២.បន្ថយការឈឺចាប់ផ្នែកសាច់ដុំ
ប្រសិនបើអ្នកមានអាការះឈឺចាប់ក្នុងសាច់ដុំបន្ទាប់ពីអ្នកធ្វើលំហាត់ប្រាណខ្លាំង ព្យាយាមញុំចេកអោយបានមួយផ្លែមុនពេលធ្វើលំហាត់ប្រាណ ព្រោះនៅពេលយើងហាត់ប្រាណខ្លាំងពេកធ្វើអោយរាងកាយរបស់យើងបាត់បង់ អេឡិចត្រូត ដូចនេះចេកអាចជួយអ្នកបាន។ ប្រសិនបើអ្នកងាយនឹងរមួលក្រពើនៅពេលយប់ សូមព្យាយាមញុំចេកមុនចូលគេង។
៣.អាចបន្ធូរអារម្មណ៍
មូលហេតុមួយដែលមនុស្សបាក់ទឹកចិត្តគឺដោយសារតែភាពមិនស្មើគ្នានៃកម្រិត serotonin នៅក្នុងខួរក្បាលរបស់ពួកគេ។ ខណៈពេលដែលថ្នាំអាចជួយស្ដារតុល្យភាព ប៉ុន្តែជម្រើសផ្សេងទៀតនោះគឺបរិភោគអាហារដែលមានសារធាតុ serotonin ដូចជាផ្លែចេក។
៤.កាត់បន្ថយការហើម
ផ្លែចេកអាចជួយការពារការហើមជាមួយនឹងកម្រិតថ្នាំ Flavonoids (ចេកតែមួយមានបរិមាណដូចផ្លែប៉ោម) ។ ចេកក៏មានកម្រិតម៉ាញេស្យូមដ៏ល្អ ដែលអាចជួយបន្ថយការហើមផងដែរ។
៥.បំបាត់ការទល់លាមក
ប្រសិនបើអ្នកមានបញ្ហាក្នុងការបន្ទោបង់នោះអ្នកគួរតែជ្រើសរើសយកផ្លែចេក ព្រោះចេកគឺជាអាហារដែលមានជាតិសរសៃខ្ពស់និងលើកកម្ពស់ការរំលាយអាហារមានសុខភាពល្អ។
៦.បំបាត់ក្រហាយទ្រូង
ប្រសិនបើអ្នកកំពុងមានបញ្ហាក្រហាយទ្រូងសូមញ៉ាំចេកមួយមុនពេលអ្នកចាប់ប្រើថ្នាំបំបាត់ការឈឺចាប់ ព្រោះចេកអាចជួយទប់ស្កាត់ការក្រហាយទ្រូង។
៧.ជួយការពារភ្នែក នឹង ឆ្អឹង
រក្សាភ្នែកនិងឆ្អឹងរបស់អ្នកឱ្យមានសុខភាពល្អដោយញ៉ាំចេក។ ចេកនីមួយៗមានប្រហែល 20 ភាគរយនៃតម្រូវការម៉ង់កាណេសប្រចាំថ្ងៃរបស់អ្នក។ ម៉ង់ហ្គាណែសទាំងអស់នោះជួយឱ្យឆ្អឹងរបស់អ្នកមានសុខភាពល្អ។
៨.បង្កើនស្មារតីខួរក្បាល
ផ្តល់ឱ្យរាងកាយរបស់អ្នកមានថាមពលខួរក្បាលបន្ថែមទៀត ដោយគ្រាន់តែញ៉ាំចេកមួយផ្លែនៅពេលអាហារពេលព្រឹករបស់អ្នក។ អាហារដែលមានជាតិសរសៃក៏ជាជាតិអាល់កាឡាំងដែលមានសុខភាពល្អផងដែរ។ រាងកាយរបស់អ្នកបំបែកជាតិស្ករដើម្បីបង្កើតថាមពល។ ជាតិស្ករដែលបានផ្តល់ឱ្យខួរក្បាលរបស់អ្នកបង្កើនថាមពល និង ជាតិសរសៃរក្សាទុកដែលអ្នកឆ្អែតបានយូរ។
៩.បង្កើនល្បឿនការញ៉ាំជាតិនីកូទីន
ចេកមានផ្ទុកជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមដែលរាងកាយរបស់អ្នកត្រូវការដើម្បីងើបឡើងវិញពីការដកជាតិនីកូទីន។ ការបង្កើនជាតិស្ករនៅក្នុងផ្លែឈើអាចជួយផ្តល់ឱ្យអ្នកនូវថាមពលបន្តិចបន្តួចផងដែរ។
១០.បន្ថយការចាញ់កូនពេលព្រឹក
អ្នកនឹងមានអារម្មណ៍ថាចាញ់កូននោះទេប្រសិនបើអ្នកបានញុំផ្លែកចេកខណះពេលកំពុងមានផ្ទៃពោះ។
COMMENTS