តាមការសិក្សាមួយបានរកឃើញថាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការអត់ងងុយ មានការកើនឡើងជាលំដាប់ បើប្រៀបធៀបជាមួយអ្នកគេងបានប្រាំពីរម៉ោងឬលើសពីនឹង។
របាយការណ៍ថ្មីមួយបានបង្ហាញថាការគេងតិចជាងមួយម៉ោងឬពីរម៉ោងនៅពេលយប់ ស្ទើរតែកើនទ្វេដងនូវឱកាសនៃគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបន្ទាប់។ បើតាមច្បាប់ចរាចរណ៍អ្នកបើកបរងងុយគេង មានកម្រិតស្មើនឹងអ្នកបើកបរដែលមានជាតិស្រវឹងផងដែរ។ មិនត្រឹមតែអ្នកបណ្ដាលអោយខ្លួនឯងគ្រោះថ្នាក់នោះទេ តែវាក៏បណ្ដាលអោយអ្នកនៅជុំវិញខ្លួនរបស់អ្នកមានគ្រោះថ្នាក់ដូចគ្នា ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់
អង្គការសុខភាពផ្លូវដំណេកបានណែនាំ អោយមនុស្សវ័យកណ្ដាលគួរតែគេងអោយបានចន្លោះពី ប្រាពីរទៅប្រាំបួនម៉ោងក្នុងមួយយប់ ។ អ្នកគួរតែគេងអោយបានគ្រប់គ្រាន់ដើម្បីកំណត់អោយបានថារាង្គកាយរបស់អ្នកអាចមានលំនឹងក្នុងការទប់លំនឹងពេលបើកបរ នឹងមានការប្រុងប្រយ័ត្នខ្ពស់។
ដើម្បីសុវត្តិភាពទាំងអស់គ្នា
COMMENTS