ការឡើងទម្ងន់ខ្លាំងពេកអ្នកនឹងមានអារម្មណ៍មិនស្ងប់ជាមួយនឹងរូបរាងរបស់អ្នក ហើយវារឹតតែធ្វើអោយអ្នកមានការអន្ទៈសារចង់ដឹងពីវិធីដើម្បីសម្រកវាផងដែរ។
ការសម្រកទម្ងន់មិនមែនជាការងាយស្រួលនោះទេ លោកអ្នកត្រូវការចំនាយពេលនិងការព្យាយាមខ្ពស់។វិធីខាងក្រោមនេះយើងដកស្រង់មកដើម្បីជួយអ្នកដែលអ្នកមានបំណងចង់សម្រកទម្ងន់
អាហារពេលព្រឹក
ការមិនបានញុំអាហារពេលព្រឹក វាមិនមែនជួយអ្នកក្នុងការសម្រកទម្ងន់នោះទេ តែវាជាអាហារបំប៉នដ៏សំខាន់មួយដែលជួយអ្នកមិនអោយឃ្លានបានពេញមួយថ្ងៃ។
កាលបរិឆ្ឆេទបរិភោគអាហារ
ការញុំអាហារបានទៀងទាត់នៅពេលថ្ងៃ អាចជួយអ្នកអោយដុតបំផ្លាញកាឡូរីបានលឿនផងដែរ។ ហើយវាក៏ជួយអ្នកមិនអោយរកចំនីក្រៅដែលសម្បូរដោយសារជាតិខ្លាញ់នឹងស្ករផងដែរ។
បន្លែនឹងផ្លែឈើ
បន្លែនឹងផ្លែឈើផ្ទុកជាតិកាឡូរីនិងជាតិខ្លាញ់ទាប ហើយផ្ទុកទៅដោយសារជាតិសរសៃខ្ពស់ វាក៏ជាវិធីប្រសើរមួយដែលសម្រាប់ការសម្រកទម្ងន់ ដោយសារជាតិទាំងបីនេះអាចជួយអ្នកសម្រកទម្ងន់បានសម្រេច ដោយវាផ្ទុកនូវវីតាមីននឹងសារធាតុរ៉ែច្រើន។
លំហាត់ប្រាណជាប្រចាំ
លំហាត់ប្រាណជាប្រចាំគឺជាគន្លឹះមួយដ៏ល្អសម្រាប់ការសម្រកទម្ងន់នឹងរក្សាទម្ងន់។ក្រៅពីការផ្ដល់នូវសារៈសំខាន់ទាំងនេះហើយ វាក៏ជួយអ្នកដុតបំផ្លាញ់កាឡូរីដែលអ្នកមិនអាចកាត់បន្ថយក្នុងរបបអាហាររបស់អ្នកផងដែរ។
ពិសារទឹកអោយបានច្រើន
ការពិសារទឹកគឺជាការល្អមួយសម្រាប់អ្នក ជំនួសពីការបរិភោគអាហារដែលសម្បូរទៅដោយសារជាតិដែលនាំអោយអ្នកឡើងទម្ងន់។
អាហារដែលមានសារជាតិសសៃខ្ពស់
អាហារដែលមានសារជាតិសសៃខ្ពស់ អាចជួយរក្សាលំនឹងនៃការស្រេកឃ្លានរបស់អ្នកបានល្អហើយវាក៏ជាអាហារដែលល្អមួយប្រភេទសម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់។ អាហារទាំងនោះផ្ទុកនៅក្នុងរុក្ខជាតិដូចជា បន្លៃនិងផ្លែឈើ នំប័ុង អង្ករសំរូប នឹងសណ្ដែក។
ស្គាល់ប្រភេទអាហារ
អាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់អ្នកនោះទេ ការស្គាល់ប្រភេទអាហារអាចជួយអ្នកជ្រើសរើសអាហារដែលល្អដើម្បីសុខភាពរបស់អ្នក។ ជ្រើសរើសអាហារណាដែលសមស្របទៅនឹងកាឡូរីដែលអ្នកគួរតែញុំ។
ចានតូច
អ្នកគួរតែញុំអាហារយឺតៗ ហើយមានបរិមាណសមល្មម តែមិនត្រូវអោយឆ្អែតពេកនោះទេ ប្រសិនបើអ្នកញុំអាហារគួរយ៉ាងហោចណាស់ ២០នាទី ហើយព្យាយាមកុំញុំវារហូតទាល់តែមានអារម្មណ៍ថាឆ្អែត គួរតែបញ្ឈប់ការញុំមុនពេលឆ្អែត។
កុំតមអាហារ
អ្នកមិនគួរព្យាយាមតមអាហារណាដែលអ្នកចូលចិត្តនោះទេ ព្រោះវាធ្វើអោយអ្នកកាន់តែឃ្លានវា អ្នកគួរតែញុំវាម្ដងម្កាលបានហើយ។
អាហារក្នុងទូរទឹកកក
កុំរក្សាទុកនូវអាហារដូចជា សុកូឡា នំប៊ីសឃីស ខ្ទិះនិងភេសជ្ជៈផ្អែម ៗ នៅក្នុងទូរទឹកកក គួរតែជំនួសមកវិញនូវអាហារដែលមានគុណប្រយោជន៍សម្រាប់ការសម្រកទម្ងន់របស់អ្នកវិញ។
សុរា
ស្រាផ្ទុកទៅដោយសារជាតិកាឡូរីច្រើនដូចទៅនឹងការញុំសុកូឡាអញ្ចឹង ញុំស្រាកាន់តែច្រើនធ្វើអោយអ្នកកាន់តែឡើងទម្ងន់។
រៀបចំអាហារ
រៀបចំការញុំរបស់អ្នកអោយបានទៀតទាត់ ដើម្បីអោយកាឡូរីមានភាពនឹងនល្អ ជួយកាត់បន្ថយការឡើងទម្ងន់របស់អ្នកអោយមានការប្រសើរឡើង
COMMENTS