តាមការសិក្សាមួយដែលមានមនុស្សស្ទើរកន្លះលាននាក់មកពី ១០ប្រទេសនៅអ៊ឺរ៉ុប ការទទួលទានកាហ្វេ ៣ពែងក្នុងមួយថ្ងៃអាចជួយពួកគេអោយរស់បានយូរជាងអ្នកមិនដែលទទួលទាន។
ការស្រាវជ្រាវមួយដែលចេញផ្សាយក្នុងកាសែត Annals of Internal Medicine បានបង្ហាញថាកាហ្វេមួយពែងអាចពន្យាជីវិតមនុស្សបាន ប្រសិនបើវាគ្មានផ្ទុកសារធាតុកាហ្វេអ៊ីន។ ប៉ុន្តែអ្នកជំនាញមិនប្រាកដទេថា កាហ្វេអាចជួយអ្នកជាជាងការរស់នៅ ដែលប្រកបទៅដោយសុខភាពនោះទេ។
តើអ្វីទៅជាការសិក្សាថ្មី?
អ្នកស្រាវជ្រាវមកពី ភ្នាក់ងារអន្តរជាតិផ្នែកជំងឺមហារីកនិងមហាវិទ្យាល័យទីក្រុងឡុងដ៍ បានរកឃើញថាការញុំកាហ្វេច្រើនត្រូវបានកាត់បន្ថយហានីភ័យន័យការស្លាប់ដោយសារ ជំងឺបេះដូង និងជំងឺពោះវៀន យោងទៅតាមមនុស្សដែលមានអាយុចាប់ពី ៣៥ឆ្នាំដែលមានសុខភាពល្អ មកពីចំនួន១០ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុប។
តើជាការពិតទេ? កាហ្វេមួយពែងជួយជីវិតរបស់អ្នកបានយូរប៉ុណ្ណា?
សាស្ត្រាចារ្យ Sir David Spiegelhalter មកពីសាកលវិទ្យាល័យ Cambridge បានធ្វើការវិភាគជាសាធារណៈអំពីហានិភ័យ ហើយនិយាយថា ប្រសិនបើកាហ្វេពិតជាអាចពន្យាជីវិតបានមែន នោះបើគិតជាមធ្យមលើមនុស្សប្រុសប្រហែលជាបានរយៈពេលបីខែ និងមួយខែសម្រាប់មនុស្សស្រីបើគិតជាមធ្យមភាគក្នុងរយៈពេលមួយខែ។ ប៉ុន្តែទោះជាមានការសិក្សាថាវាពិតមែនក៏ដោយ ក៏វាមិនមានន័យថាកាហ្វេគឺល្អឥតខ្ចោះនោះទេ ដែលកាហ្វេប្រៀបបីដូចជាថ្នាំវេទមន្ត។
ហេតុបានជាអ្នកមិនប្រញាប់ញុំកាហ្វេដើម្បីពន្យាជីវិត?
វាជាការខកបំណងមួយចំពោះកាហ្វេដែលវាមានភាពបៈពាល់ផងដែលចំពោះថវិការរបស់អ្នក។ឧទាហរណ៍៖ អ្នកញុំកាហ្វេ នឹងអ្នកមិនបានញុំកាហ្វេ វាជាកាប្រៀបធៀបរវាងជីវភាពរបស់អ្នកដែលមានលទ្ធភាពក្នុងការទិញកាហ្វេ ៣ពែង ក្នុងមួយថ្ងៃដើម្បីថែរក្សាសុខភាពរបស់ពួកគេ។ ហើយអ្នកដែលនិយមញុំកាហ្វេភាគច្រើនគឺជាអ្នកដែលធ្វើការក្នុងសង្គម ហើយជាលទ្ធផលវាអាចបង្កើនសុខុមាលភាពរបស់ពួកគេ។ កាហ្វេមិនមែនអាចជួយអ្នកគ្រប់ហានិភ័យនោះទេ ប្រសិនបើអ្នកញុំកាហ្វេលើសចំនួន ឧទាហរណ៍៖ អ្នកស្រាវជ្រាវរកឃើញថាការញុំកាហ្វេច្រើនអាចធ្វើអោយប្រឈមមុខខ្ពស់នឹងជំងឺមហារីកក្រពេញអូវ៉េចំពោះមនុស្សស្រី។ទោះបីជាការស្រាវជ្រាវជាច្រើនមិនបានរាប់បញ្ចូលអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលចាប់ផ្តើមការសិក្សា ដូច្នេះវាមិនប្រាប់យើងយ៉ាងច្រើនអំពីហានិភ័យនិងអត្ថប្រយោជន៍នៃការញុំកាហ្វេប្រសិនបើអ្នកមានបញ្ហាសុខភាព វាក៏អាចទៅរួចផងដែលចំពោះអ្នកដែលញុំកាហ្វេដែលមិនមានសុខភាពល្អ។
តើការញុំកាហ្វេមានផលល្អចំពោះអ្នកដែរឬទេ?
តាមការស្រាវជ្រាវកន្លងមក បានអោយដឹងថាអ្នកញុំកាហ្វេមានស្មារតីខ្ពស់ ប៉ុន្តែវាក៏ផ្ដល់ផលអាក្រក់ផងដែរ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងគ្នា។
អ្នកឯកទេស NHS មិនបានកំណត់ការញាុំកាហ្វេនៅក្នុងប្រជាជនទូទៅទេ ប៉ុន្តែពួកគេនិយាយថាស្ត្រីមានផ្ទៃពោះគួរតែជៀសវាងញុំកាហ្វេច្រើនជាង 200 មីលីក្រាមក្នុងមួយថ្ងៃ ព្រោះវាធ្វើអោយកូនដែលមកមានសភាពតូចជាងធម្មតា ហើយវាក៏អាចធ្វើអោយអ្នករលូតកូនផងដែល នៅពេលកាហ្វេអ៊ីនច្រើន។
តើយើងអាចប្រាកដបានទេថាកាហ្វេជួយយើងរស់បានយូរ?
វាជាការពិតណាស់ដែលកាហ្វេជួយអ្នកអោយរស់បានយូរ ហើយមនុស្សភាគច្រើនក៏បានញុំវារាល់ថ្ងៃផងដែរ។
COMMENTS