ខ្លឹមសារអត្ថបទៈ
- ទឹកល្អជាងទឹកផ្លែឈើ
- ទឹកមិនបាច់រៀបចំច្រើន
- ទឹកបណ្ដេញជាតិពុល
ការទទួលទានទឹកផ្លែឈើតើវាពិតជាល្អមែនទេ ? តើអ្នកធ្លាប់គិតទេថាក្នុងទឹកផ្លែឈើមួយកែវផ្ទុកជាតិស្ករប៉ុន្មាន? យោងទៅតាមអ្នកឯកទេសសុខាភិបាល បានអោយដឹងថាការពិសារទឹកមានប្រយោជន៍ជាងការពិសារទឹកផ្លែឈើ។
ពួកគេបានណែនាំអោយអ្នកគួរតែកាត់បន្ថយទឹកផ្លែឈើពីរបបអាហាររបស់អ្នក ដោយជំនួសមកវិញនូវអាហារដែលមានសារធាតុចិញ្ចឹមនិងវីតាមីន។ ប្រសិនបើអ្នកអាចបង្កើតបាននូវសារធាតុចិញ្ចឹមដែលបានមកពីការពិសារទឹកផ្លែឈើដែលអ្នកពិសារ យកទឹកមកជំនួសដើម្បីការពារជាតិទឹកនឹងកាត់បន្ថយជាតិពុលក្នុងរាង្គកាយ។
ហេតុផលដែលអ្នកគួរតែពិសារទឹកអោយបានច្រើន
ទឹកមិនផ្ទុកជាតិកាឡូរី
ក្នុងទឹកគ្មានផ្ទុកជាតិកាឡូរីនោះទេ អ្នកមិនបាច់បារម្មណ៍នោះទេពីការឡើងទម្ងន់ វាផ្ទុយទៅវិញពីទឹកផ្លែឈើដែលផ្ទុកកាឡូរីច្រើន ប្រសិនបើទឹកផ្លែឈើនោះមិនបានលាយជាតិស្ករនោះវាពិតជាល្អសម្រាប់អ្នក។
ទឹកជួយបណ្ដេញជាតិពុល
ទឹកមានសមត្ថភាពខ្ពស់ក្នុងការបណ្ដេញជាតិពុលក្នុងរាង្គកាយយើងបាន។
ទឹកជួយអោយអ្នកកាន់តែប្រសើរឡើង
នៅពេលនិយាយដល់ការរក្សាជាតិទឹក ការខ្សោះជាតិគ្មានអ្វីអាចប្រៀបនឹងទឹកបានទេ ព្រោះវាធ្វើឱ្យអ្នកកាន់តែល្អជាងទឹកផ្លែឈើ។
ទឹកមានតម្លៃសមរម្យ
ទឹកអ្នកអាចរកបានដោយងាយក្នុងតម្លៃមួយដ៏សមរម្យ ហើយត្រូវប្រាកដថាជាទឹកដែលស្អាត។
ទឹកមិនត្រូវការរៀបចំច្រើន
បើនិយាយពីទឹកផ្លែឈើអ្នកត្រូវការរៀបចំវាយ៉ូរ ចំនែកទឹកគឺមិនចាំបាច់នោះទេ អាចពិសារបានគ្រប់ពេល។
COMMENTS