ស្នេហាប្រៀបបានទៅនឹងកែវមួយ ដែលចាំបាច់ត្រូវការការថែទាំប្រសិនបើកែវនោះបែកវាមិនអាចជាប់ដូចដើមនោះទេ ហើយស្នេហាឯនេះវិញក៏ដូចគ្នាដែរ វាត្រូវការមើលថែរ តែបើបែកបាក់ វាមិនមែននៅសុខៗបែកបាក់នោះទេ ប្រសិនបើអ្នកនៅសុខៗស្រាប់តែអ្នកដើរដល់ផ្លូវបែកនោះវាពិតជាមានន័យថា មានហេតុផលអ្វីម្យ៉ាងនៅពីក្រោយការបែកបាក់នេះជាមិនខាន។
មូលហេតុដែលបណ្ដាលអោយមានការបែកបាក់នេះមានហេតុផលចំនួន ៥ធំៗដែលជាកត្តាដ៏សំខាន់ធ្វើអោយស្នេហាអ្នកបែកបាក់ប្រេះស្រាំទៅបានយ៉ាងងាយៗ ដែលហេតុផលទាំងនោះមានដូចខាងក្រោម៖
១.បុគ្គលខ្លួនឯង
ខ្លួនអ្នកជាអ្នកបញ្ចាប់ទំនាក់ទំនងស្នេហារបស់អ្នក ដោយសារតែអ្នកខ្លាចទទួលបន្ទុកធ្ងន់ធ្ងរ គ្មានសមត្ថភាពគ្រប់គ្រាន់នឹងសាងគ្រួសារ សម្រស់ វណ្ណៈលែងសាកសមនឹងគ្នា មិនយល់ចិត្តគ្នា អស់ចិត្តស្រលាញ់ ឃើញគេផ្សេងល្អជាង មិនចុះសម្រុង អំពើផិតក្បត់ ជឿការញុះញង់របស់អ្នកដទៃ គ្រួសារបំបែកបំបាក់ ខកចិត្តនឹងរឿងអ្វីមួយ ឬដៃគូរស្អាតពេកពិបាកមើលថែ។
២.បុគ្គលជាដៃគូរ
ដៃគូរបស់អ្នកជាអ្នកបញ្ចាប់ទំនាក់ទំនងស្នេហា ដោយសារតែគេខ្លាចទទួលបន្ទុកធ្ងន់ធ្ងរ គ្មានសមត្ថភាពគ្រប់គ្រាន់នឹងសាងគ្រួសារ សម្រស់ វណ្ណៈលែងសាកសមនឹងគ្នា មិនយល់ចិត្តគ្នា អស់ចិត្តស្រលាញ់ ឃើញគេផ្សេងល្អជាង មិនចុះសម្រុង អំពើផិតក្បត់ ជឿការញុះញង់របស់អ្នកដទៃ គ្រួសារបំបែកបំបាក់ ខកចិត្តនឹងរឿងអ្វីមួយ ឬដៃគូរស្អាតពេកពិបាកមើលថែ។
៣.អ្នកដទៃ
អ្នកដទៃជាអ្នកបំបែកបំបាក់ទំនាក់ទំនងស្នេហារបស់អ្នក គេអាចជាមិត្តភក្តិរបស់អ្នកដែលគេមានបំណងជ្រែកយកស្នេហ៍របស់អ្នក ឬអាចជានរណាម្នាក់ផ្សេងទៀតដែលអ្នកមិនស្គាល់ពីមុនមក។ អ្នកទាំងនោះនឹងប្រើវិធីចាក់ដោតឆ្កឹះឆ្កៀល បង្កើតជារឿងក្ដៅក្រហាយគ្រប់បែបយ៉ាងឲ្យអ្នកឈ្លោះគ្នា។ជួនកាលគេធ្វើជាល្អដើម្បីទាក់យកអ្នកដើម្បីក្លាយជារបស់គេ។
៤.គ្រួសារ
គ្រួសាររបស់អ្នកឬគូរស្នេហ៍របស់អ្នក គឺជាអ្នកបំបែកបំបាក់ស្នេហារបស់អ្នក។គ្រួសាររបស់អ្នកឬគូរស្នេហ៍អ្នកអាចប្រើសិទ្ធិ "នំមិនធំជាងនាឡិ" មកបំបែកបំបាក់ស្នេហាអ្នកដោយគិតថាគូរស្នេហ៍របស់អ្នកក្រពេក អាក្រក់ពេក ទាបពេក ខ្មៅពេក អន់ចរិកពេក ឬគូរស្នេហ៍អ្នកមានប្រវត្តិមិនល្អរៀនបានតិចពេក គ្រួសាររបស់អ្នកមិនត្រូវរ៉ូវគ្នាជាមួយក្រុមគ្រួសាររបស់អ្នកជាដើម។៥.ជំនឿ
សង្គមជំនឿអរូបីគឺជាអ្នកបំបែកបំបាក់ស្នេហារបស់អ្នក។ ដូចអ្នកបានដឹងហើយថា ប្រជាជនយើងប្រកាន់ជំនឿបំផុត ឬឯការរើសគូរស្រកក៏ត្រូវប្រើប្រាស់ជំនឿនេះផងដែរ។ ស្នេហារបស់អ្នកប្រហែលជាត្រូវដើរដល់ផ្លូវបែកដោយសារតែ ធាតុមិនត្រូវគ្នា គឺនិយាយអោយចំទៅ ថ្ងៃខែឆ្នាំកំណើតមិនត្រូវគ្នា។
COMMENTS