អ្នកខ្លះប្រហែលជាចូលចិត្តញុំ ការ៉េមហើយមើលទៅ ថ្ងៃនេះប្រភពនាំអ្នកមកសាកល្បងធ្វើការ៉េមឪឡឹកវិញម្ដងចង់ដឹងថាវិធីធ្វើវាយ៉ាងម៉េចសូមធ្វើតាមការណែនាំដូចខាងក្រោម៖
គ្រឿងផ្សំមានដូច៖
- ឪឡឹកគ្មានគ្រាប់ចំនួន ៤ពែង
- ស្ករកន្លះពែង
- ទឹកក្រូច ៣ស្លាបព្រា
- អំបិលមួយភាគបួន ស្លាបព្រាកាហ្វេ
- ទឹកមួយភាគបួន ពែង
- ទឹកដោះគោមួយពែង
- ម្ស៉ៅ Gelatin
បៀបក្នុងការធ្វើ៖
- លាយឪឡឹក ស្ករ ទឹកក្រូច និងអំបិលចូលចានធំមួយ បន្ទាប់មកកូរវាអោយសព្វ ហើយរុំប្លាស្ទិច ហើយដាក់វាចូលក្នុងទូរទឹកកករយៈពេល ៣០នាទី។
- ដាក់វាចូលក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាអោយម៉ត់ហើយដាក់ចូលក្នុងចានវិញ
- ចាក់ទឹកចូលក្នុងកំប៉ុងហើយលាងវាជាមួយ Gelatin ទុករហូតដល់វារលាយ។ ដាក់ស្លាបព្រាលើកំដៅពីមធ្យមទៅទាប ហើយចាក់ឪឡឹកចូលលាយជាមួយនឹងទឹកដោះគោ ចម្អិនវាទុកប្រហែល ២នាទី។
- បន្ទាប់ពីលាយគ្រឿងបញ្ចូលគ្នារួចហើយ យើងដាក់វាចូលក្នុងទូរទឹកកកវិញទុកអោយបាន ១ម៉ោង។
- បន្ទាប់មកចាក់ល្បាយរបស់ឪឡឹកចូលក្នុងកន្លែងកក ទុកចោលរយៈពេលបួនម៉ោង ទៅមួយយប់ ដូចនេះអ្នកអាចទទួលទានវាបានហើយ។
តើការរៀបរាប់ធ្វើខាងលើនេះផ្ដល់អត្ថប្រយោជន៍ដល់អ្នកដែរឬទេ ? សូមបញ្ចេញយោបល់នៅខាងក្រោមនេះ :)
COMMENTS