ប្រេងរុក្ខជាតិគឺជាផ្នែកមួយដ៏សំខាន់មួយក្នុងការចំអិនម្ហូបអាហារ ដូច្នេះការជ្រើសរើសប្រេងដែលល្អហើយមានគុណប្រយោជន៍ដល់សុខភាពគឺជារឿងមួយដែលមិនអាចខ្វះបានឡើយ ដូចនេះហើយប្រេងដែលរកឃើញថាវាមានប្រយោជន៍ច្រើនដែលត្រូវបានប្រើប្រាស់នោះគឺប្រេងផ្កាឈូករ័ត្ន។
ផ្នែកសំខាន់នៃអត្ថបទៈ
វាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក
ប្រេងផ្កាឈូករ័ត្នការពារស្បែកអ្នកមិនអោយខូច
វាមានប្រូតេអ៊ីនជាច្រើនជួយជួសជុលកោសិកាចាស់ៗ
ខាងក្រោមនេះគឺជាហេតុផលទាំង ៧យ៉ាងដែលបង្ហាញថាប្រេងផ្កាឈូករ័ត្នវាពិតជាមានប្រយោជន៍ចំពោះទាំងសុខភាព និងសម្រស់ ប្រហែលជាអ្នកមិនដែលបានដឹងពីមុនមកទេ៖
ជួយអោយបេះដូងមានសុខភាពល្អ
អ្នកជំនាញបានអៈអាងថាប្រេងផ្កាឈូករ័ត្នផ្ទុកដោយអាស៊ីតខ្លាញ់ Omega 3 អាស៊ីតខ្លាញ់ Omega 6 និងវីតាមីន E ខ្ពស់ ដែលវាជួយក្នុងការបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម និងជួយធ្វើអោយបេះដូងដំនើរការបានល្អ ហើយវាក៏ជាប្រេងមួយដែលល្អផងដែលសម្រាប់អ្នកដែលមានជំងឺខ្សោយបេះដូង។
ប្រឆាំងនឹងជំងឺមហារីក
ដោយសារតែវាប្រេងនេះ ផ្ទុកទៅសារធាតុគីមីពីធម្មជាតិ ការទទួលទានប្រេងនេះជាប្រចាំអាចជួយប្រឆាំងនឹងការពារជំងឺមហារីក។វាមានផ្ទុកនូវវីតាមីន E ដែលប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលការពារការប៉ះពាល់នៃជាតិពុលនិងរ៉ាឌីកាល់ដែលមាននៅក្នុងរាង្គកាយ ដោយសារតែមូលហេតុនេះហើយទើបធ្វើអោយវាអាចការពារជំងឺមហារីកដូចជា មហារីកពោះវៀនធំ មហារីកសួត មហារីកស្បែកនិងមហារីកស្បូន។
បន្ថយភាពចាស់
វីតាមីន E ដែលមាននៅក្នងប្រេងនេះអាចជួយការពារស្បែកមិនអោយខូច និងជួយអោយស្បែកអ្នកមើលទៅក្មេងជាងវ័យ។ប្រសិនបើអ្នកចង់បានស្បែកដែលមើលទៅក្មេងជាងវ័យអ្នកគួរតែលាបប្រេងនេះនៅពេលយប់ និងលាងមុខនៅពេលព្រឹក។
បណ្ដុំនៃប្រូតេអ៊ីន
មិនសូវជាមាននរណាដឹងទេថា ប្រេងផ្កាឈូករ័ត្ននេះផ្ទុកទៅដោយប្រូតេអ៊ីនជាច្រើន ដែលជួយបង្កើតការផលិតអង់ស៊ីមនិងអរម៉ូន និងជួសជុលជាលិកា។ប្រសិនបើអ្នកខ្វះវីតាមីនហើយត្រូវការវានោះអ្នកគួរតែទទួលទានប្រេងមួយនេះជាមួយអាហាររបស់អ្នកផង។
ការពារជំងឺភ្នែកឡើងបាយ
ប្រេងផ្កាឈូករ័ត្នដើរតួរយ៉ាងសំខាន់ ដើម្បីទប់ស្កាត់បញ្ហាភ្នែកដែលជាទូទៅកើតចំពោះមនុស្សវ័យជំទង់ ដូចជាជំងឺភ្នែកឡើងបាយ។ ដោយសារតែប្រេងនេះផ្ទុកទៅដោយវីតាមីន A ដូច្នេះអ្នកគួរតែទទួលទានជាប្រចាំដើម្បីបានការការពារពីបញ្ហាភ្នែក។
ការពារការឆ្លងជំងឺ
អ្នកងាយនឹងឆ្លងជំងឺណាស់មែនទេ? ប្រសិនបើមែន ជំនួសប្រេងចំអិនអាហារធម្មតា មកប្រើប្រេងផ្កាឈូករ័ត្នវិញចុះដើម្បីសុខភាពរបស់អ្នក ព្រោះប្រេងនេះវាអាចជួយបង្កើនប្រព័ន្ធភាពសុំារបស់ ដើម្បីការពារអ្នកពីការឆ្លងជំងឺ។
ជួយបណ្ដុះសក់
វាជួយការពារសក់របស់អ្នកពីការប៉ះពាល់នៃសារធាតុគីមីដោយផ្តល់នូវសារធាតុចិញ្ចឹមទៅក្នុងសក់របស់អ្នក។ វត្តមាននៃអាស៊ីតអាល់ហ្វា-linolenic ហ្គាម៉ា ការពារសក់របស់អ្នកមិនអោយស្តើងពេក។
COMMENTS