គ្រឿងផ្សំ (សម្រាប់សមាជិក៥នាក់)
- សាច់ត្រីរ៉ស់ ៤០០ ក្រាម
- ខ្ទឹមបារាំង ១ មើម
- សណ្តែកគួរ ១០០ ក្រាម
- ទឹកប្រហុក ៥០ ក្រាម
- អំបិល បន្តិច
- ស្ករស បន្តិច
- ម្ស៉ៅស៊ុប បន្តិច
- ក្រូចឆ្មា ល្មម
- ម្ទេសខ្មាំង បន្តិច
- សណ្តែកដី ល្មម
- កញ្ឆែត ល្មម
- ម្ទេសខ្មាំង បន្តិច
វិធីធ្វើ
ខ្ទឹមបារាំងហាន់បន្ទះស្តើងៗ សណ្តែកគួរកាត់កង់ៗខ្លីៗល្មម។ សាច់ត្រីធ្វើឲ្យស្អាតរួចបេះដុំធំៗល្មមទុកមួយអន្លើ។ កញ្ឆែតបេះស្លឹក រួចកាត់ខ្លីៗទុកមួយអន្លើ រៀបបន្លែនឹងសាច់ត្រីដាក់ក្នុងចានជ្រៅមួយ បន្ទាប់មកដាក់អំបិល ស្ករស ម្ស៉ៅស៊ុប ក្រូចឆ្មា រួចជ្រុំប្រហុកដាក់ចូលហើយច្របល់ឲ្យសព្វល្អ។ ភ្លក់មើលឲ្យល្មមរសជាតិ។ ដាក់ម្ទេសខ្មាំង និងកញ្ឆែតចូលច្របល់បន្តិចនឹងចុងក្រោយដាក់សណ្តែកដីចូលជាការស្រេច។
COMMENTS