នៅពេលដែលមិត្តភក្តិរបស់លោក James Andrews បានអញ្ជើញគាត់ទៅឆ្នេរខ្សាច់កាលពីដើមខែនេះដើម្បីសាកល្បងយន្តហោះគ្មានមនុស្សបើក(DRONE)របស់គាត់ដូចថ្ងៃសៅរ៍រាល់ដង។
វាជាបទពិសោធដំបូងរបស់ James ជាមួយយន្តហោះគ្មានមនុស្សបើកតូចមួយប៉ុន្តែវាបានបញ្ចប់ដោយគ្រោះមហន្តរាយស្ទើរតែធ្វើឱ្យគាត់ងងឹតភ្នែក និងការរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក James អាយុ 43 ឆ្នាំបានប្រាប់ BBC ថាវាបានកើតឡើងយ៉ាងឆាប់រហ័ស។ លោកមិនដឹងថាអាចធ្វើអ្វីបាននោះទេ។
រដ្ឋមន្ត្រីអាកាសចរណ៍លោក Lord Callanan បាននិយាយថាវានឹងជួយប្រឆាំងនឹងការប្រើយន្តហោះគ្មានមនុស្សជិះដោយមិនត្រឹមត្រូវដើម្បីកាត់បន្ថយការរំលោភបំពានលើដែនអាកាសដោយចៃដន្យនិងការពារសាធារណជន។
មិត្តរបស់គាត់ដែលជាអ្នកបញ្ជារយន្ដហោះនេះ ដែលបានរៀនមេរៀនសុវត្ថិភាពមួយចំនួន ហើយធ្វើការហោះហើរជាលើកដំបូងដែលពួកគេបានសាកល្បងវា។
«មិត្តខ្ញុំបានបញ្ជារឧបករណ៍អោយចុះចត តែវាចុះបានត្រឹមតែ 2 ម៉ែត្រពីដី ដូច្នេះខ្ញុំគិតថាខ្ញុំអាចចាប់វាបានដើម្បីបញ្ឍប់វា
"ខ្ញុំបានកាន់វាអស់រយៈពេលប្រហែល 6 វិនាទីរហូតដល់ពេលភ្លាមៗនោះ វាបានធ្លាក់មកលើម្រាមដៃរបស់ខ្ញុំ។ ភ្លាមៗនោះខ្ញុំបានប្រលែងវាទៅវិញ ហើយបន្ទាប់មកវាបុកដៃនិងមុខរបស់ខ្ញុំ។"
រំពេចនោះខ្ញុំឃើញសរសៃឈាមនៅក្នុងម្រាមដៃស្តាំរបស់ខ្ញុំ ដែលធ្វើអោយមានការឈឺយ៉ាងខ្លាំងនៅលើដៃរបស់ខ្ញុំ»។
"ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលវេជ្ជបណ្ឌិតបានធ្វើការពិនិត្យដើម្បីធ្វើឱ្យប្រាកដថាសរសៃម្រាមដៃរបស់ខ្ញុំមិនដាច់នោះទេ។"
លោក James បានបន្ថែមថា "យន្ដហោះគ្មានមនុស្សក៏បុកភ្នែករបស់ខ្ញុំដែរ ខ្ញុំជិតនឹងបាត់បង់ភ្នែករបស់ខ្ញុំដែរ វាពិតជាគ្រោះថ្នាក់ណាស់
"ខ្ញុំត្រូវឈប់សម្រាកពីការងារដែលមិនមានប្រាក់ខែពីព្រោះខ្ញុំមានប្រពន្ធនិងកូនពីរនាក់ដើម្បីផ្គត់ផ្គង់" ។
ឥឡូវបីសប្ដាហ៍ក្រោយពីឧបទ្ទវហេតុនេះ James និយាយថាគាត់កំពុងងើបឡើងហើយអាចមើលឃើញខ្លួនគាត់ដោយប្រើយន្តហោះគ្មានមនុស្សបើកម្តងទៀត។
ប៉ុន្តែលោកបាននិយាយថាលោកនឹងធានាថា នឹងរកអោយឃើញពីហានិភ័យទាំងអស់ដែលពាក់ព័ន្ធ។
លោកបានបន្ថែមថា: យើងមិនគួរកាន់វានឹងដៃរបស់យើងនោះទេ ដើម្បីរក្សារសុវត្តិភាពរបស់យើង
COMMENTS