ទីក្រុងសេនហ្វ្រេនស៊ីស្កូៈ ដោយសារតែក្រុមហ៊ុនហ្វេសបុកកំពុងតែខ្វះកន្លែងសម្រាប់ធ្វើការបង្ហាញ Ads នៅលើ News Feed ដែលជាស្នូលនៃការបង្កើតប្រាក់របស់ខ្លួន ឥឡូវនេះហ្វេសបុកកំពុងតែធ្វើកំណែទម្រង់ថ្មីទៅដាក់ពាណិជ្ចកម្មលើកម្មដែលខ្លួនកំពុងគ្រប់គ្រងទាំងអស់រួមមានដូច៖ Whatsapp Messenger និង Instagram ដើម្បីទទួលបានប្រាក់ចំនូល។
យោងតាមរបាយការណ៍នៅក្នុង ReCode ហ្វេសបុកបានកំណត់ថាវាមិនអាចដាក់ពាណិជ្ចកម្មជាច្រើននៅលើ News Feed របស់អ្នកប្រើប្រាស់បានឡើយ ព្រោះវាអាចជាការរំខាន។
ហ្វេសបុកបាននិយាយថា ការដាក់ពាណិជ្ចកម្មថ្មីនេះធ្វើអោយធ្លាក់ចុះកំណើនប្រាក់ចំនូលរបស់ខ្លួននៅឆ្នាំនេះ។ដូចនេះហើយហ្វេសបុកបានចាប់ផ្ដើមចេញ Mid-roll video ads និងគម្រោងវីដេអូដែលផ្ទុកពាណិជ្ចកម្ម។ ក្រុមហ៊ុនថែមទាំងធ្វើការបង់ប្រាក់អោយដែលបង្កើតកម្មវិធីទូរទស្សន៍នៅលើហ្វេសបុកផងដែរ។
ហ្វេសបុកពេលនេះកំពុងតែបញ្ចូលពាណិជ្ចកម្មរបស់ខ្លួនចូលទៅក្នុង Instagram Stories ដែលមានលក្ខណៈពិសេសដូចទៅនឹងកម្មវិធី Whatsapp និង Facebook របស់ខ្លួនផងដែរ។
កាលពីខែមុននាយកប្រតិបត្តិក្រុមហ៊ុនលោក Mark Zuckerberg បានប្រកាសថាកម្មវិធីទាំងពីរនេះមានអ្នកប្រើប្រាស់ចំនួន 2 ពាន់លាននាក់។ បច្ចុប្បន្ន WhatsApp មានអ្នកប្រើប្រាស់ 1,2 ពាន់លាននាក់ ដោយឡែក Instagram មានកំពុងមានការព្រួយបារម្ភ ដោយសារវាមានអ្នកប្រើប្រាស់សកម្មប្រចាំខែតែ 700 លាននាក់។
Instagram បានទទួលចំណូល 2 ពាន់លានដុល្លារក្នុងឆ្នាំ 2016 និងត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 22 ពាន់លានដុល្លារនៅឆ្នាំ 2021 ។ បើប្រៀបធៀបទៅ Facebook បានរកចំណូលជិត 27 ពាន់លានដុល្លារក្នុងចំណូលសរុបក្នុងឆ្នាំ 2016 ។
COMMENTS