សម័យកាលកាន់តែដើរទៅមុន បច្ចេកវិទ្យាក៏ដើរទៅមុខជាមួយគ្នាផងដែរ ហើយការរក្សទុកទិន្នន័យក៏វាកាន់តែទូលំទូលាយមួយកំរិតផងដែរ ប៉ុន្តែពេលខ្លះអង្គចងចាំក្នុងទូរស័ព្ទរបស់អ្នកមិនអាចផ្ទុកបានច្រើននោះទេ ដូច្នេះថ្ងៃនេះប្រភព នឹងនាំអ្នកមកដឹងពីវិធីភ្ជាប់់ Hard Drive របស់អ្នកទៅកាន់ Android Smart Phone ងាយៗ ដោយគ្រាន់តែអនុវត្តន៍តាមវិធីខាងក្រោមនេះ៖
ជាដំបូង ត្រូវច្បាស់ថាអ្នកមានឧបករណ៍ទាំងអស់នេះសិន ដែលវារួមមានដូចជាៈ
- Power Bank ដែលផ្គត់ផ្គង់ភ្លើងបាន២អំពែ
- Micro USB B ទៅកាន់ OTG Adapter ជាមួយដុយមួយ
- Micro USB B ពីរ(មួយប្រើសម្រាប់ Power Bank មួយប្រើសម្រាប់ Hard Drive)
ជំហានបន្ទាប់ៈ ធ្វើការ Backup Hard Drive
ជំហានបន្ទាប់ៈ Format Hard Drive របស់អ្នកអោយទៅជាប្រភេទ exFAT ។ ចំនាំ៖ ទិន្នន័យនឹងត្រូវបានលុបចោលទាំងអស់ដែលមានក្នុង Hard Drive។
ជំហានបន្ទាប់ៈ ធ្វើការភ្ជាប់ Hard Drive និង Power Bank ទៅកាន់ខ្សែ OTG
ជំហានបន្ទាប់មកទៀតៈ ក្រោយពីធ្វើការភ្ជាប់ទៅកាន់ OTG វានឹងលោត Notification ប្រាប់អ្នកថាវាជាប្រភេទ Storage ។
ពេលនេះអ្នកអាចចូលទៅកាន់ File Manager របស់អ្នកហើយធ្វើការផ្ទុកទិន្នន័យដូចទៅនឹងការប្រើប្រាស់ Memory Card ផងដែរ។
ជាចុងក្រោយដើម្បីផ្ដាច់ Hard Drive ពីទូរស័ព្ទអ្នកគ្រាន់តែចូលទៅកាន់ Setting ហើយស្វែងរកកន្លែង Storage ហើយចុច Disconnect ឬក៏ដកខ្សែចេញតែម្ដងបើចាំបាច់។
COMMENTS