អ្នកប្រហែលជាស្រលាញ់បបូរមាត់ដែលមើលទៅស្រស់ស្អាត ជាមួយនឹងក្រេមលាបបបូរមាត់ដែលអាចរក្សាសម្រស់របស់អ្នកបាន តែជាអ្វីដែលអ្នកស្អប់នោះគឺវាចាប់ផ្ដើមស្ងួត ឬប្រេះជាពិសេសនៅរដូវត្រជាក់។ថ្ងៃនេះយើងនឹងនាំលោកអ្នក មកអានពីរបៀបដែលធ្វើអោយបបូរមាត់របស់អ្នកមានសភាពស្រស់ញញឹមពេញមួយថ្ងៃ អញ្ចឹងកុំរង់ចាំយូរចូលធ្វើតាមវិធីដូចខាងក្រោម៖
ជំហានទីមួយ អ្វីដែលមិនគួរធ្វើនោះគឺយកក្រណាត់ទន់ មកជូតស្បែកដែលងាប់នៅលើបបូរមាត់របស់អ្នក។
ជំហានទីពីរ ប្រើប្រាស់ប្រេងលាបបូរមាត់ (ច្រើនជាងរាល់ដងដែលអ្នកប្រើ) បន្ទាប់មកជម្រះវាចេញជាមួយការជូតនឹងក្រដាសជូតមាត់។
ជំហានទីបី លាបក្រេមពីលើក្រេមទ្រនាប់ វានឹងធ្វើអោយមើលទៅកាន់តែស្រទន់។
ជំហានទីបួន ក្រេមប្រភេទទឹកវាមានអារម្មណ៍ថាស្រាលនៅលើបបូរមាត់ ហើយអ្នកក៏អាចទ្រាប់វាជាមួយក្រេម Matte ផងដែរ.
ជំហានទីប្រាំ សម្អាតការដែលលាបខុសរបស់អ្នក នឹងស្បែកដែលនៅជុំវិញ ដូច្នេះពណ៌របស់វាមើលទៅក៏មិនសូវស្លេកឬប្រឡាក់ពេក។
COMMENTS