ថ្មីនេះ Google នឹងការអោយកាន់តែស្រួលក្នុងការពិនិត្យ មើលកម្រិតថ្មដែលបានប្រើប្រាស់ជាមួយនឹងឧបករណ៍ Bluetooth ទូរស័ព្ទរបស់អ្នក តាមការចង្អុលបង្ហាញរបស់ XDA ។ នៅពេលដែលដំនើរការនេះបានដាក់អោយប្រើប្រាស់ពេញលេញ នោះលោកវានឹងបង្ហាញប្រាប់ពីកម្រិតថ្មដែលភ្ចាប់ទៅកាន់ឧបករណ៍ដូចជាៈ កាស់ឥតខ្សែ កូនបាស នឹងឧបករណ៍ផ្សេងៗទៀតដែលប្រើប្រាស់ Bluetooth ។
វាមិនទាន់ច្បាស់ទេថា Google នឹងចេញលក្ខណះពិសេសមួយនេះពីការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ មកជាលក្ខណះពិសេសដែលអាចបត់បែនបាន។ ប៉ុន្តែសមាជិកនៃក្រុមវិស្វករ Android O បានលើកឡើងថាវាស្ថិតក្នុងការស្នើសុំ Reddit Q & A កាលពីដើមខែនេះ ដោយនិយាយថា "យើងកំពុងសម្លឹងមើលរឿងនេះហើយយើង ក៏សប្បាយរីករាយណាស់ដែលដោយបានការរាយការណ៍ថាដៃគូផលិតកម្មផ្នែករឹងមួយចំនួនរបស់យើងក៏បានគាំទ្ររួចទៅហើយ" ។
អ្នកវិភាគ XDA បានសង្កេតឃើញថាក្រុមហ៊ុន Samsung , LG , Oneplus និងក្រុមហ៊ុនជាច្រើនទៀតបានបង្កើតការបង្ហាញថ្មនេះរួចទៅហើយ ដូចនេះក្រុមហ៊ុន Google កំពុងតែតាមអោយទាន់នូវអ្វីដែលអ្នកប្រើប្រាស់ Android ត្រូវការ។
COMMENTS