គ្មាននរណាម្នាក់ល្អឥតខ្ចោះ គ្មានអ្វីគួរអោយអៀនខ្មាស់ទេ យើងទាំងអស់គ្នាពេលខ្លះបានធ្វើកំហុសឆ្គងក្នុងទំនាក់ទំនងរបស់យើង។ ប៉ុន្តែយើងពិតជាអាចរៀនសូត្រពីពួកគេហើយព្យាយាមឈប់ធ្វើវា។ ទាំងនេះគឺជាអ្វីដែលអ្នកគួរតែជៀសវាងប្រសិនបើអ្នកចង់រក្សាសេចក្តីស្រឡាញ់រវាងអ្នក និង មនុស្សរបស់អ្នកអោយកាន់តែខ្លាំងក្លា។
១.កុំធ្វើអ្វីមួយទាល់តែមានដៃគូ
អ្នកមិនបាច់ចាំធ្វើរឿងអ្វីរួមគ្នាពេកនោះទេ គួរតែមានចំនង់ចំនូលចិត្តរបស់ខ្លួន ព្រោះវាអាចធ្វើអោយអ្នកបាត់បង់សេរីភាព ប៉ុន្តែគួរតែធ្វើរួមគ្នាខ្លះៗដើម្បីរក្សាការយកចិត្តទុកដាក់របស់ដៃគូ។
២.កុំប្រៀបធៀបទំនាក់ទំនងរបស់អ្នក ទៅកាន់អ្នកដទៃ
រាល់ទំនាក់ទំនងមនុស្សវាខុសគ្នាពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត។
៣.កុំស្របតាមរាល់ពាក្យដែលដៃគូបាននិយាយ
មិនមែនគំនិតរបស់ដៃគូអ្នកសុទ្ធតែត្រឹមត្រូវនោះទេ អ្នកគួរតែមានគំនិតផ្ទាល់ខ្លួន។
៤.កុំបោះបង់តម្លៃខ្លួនរបស់អ្នក
រក្សាជានិច្ចថាអ្នកជានរណា ហើយត្រូវជាអ្វីនឹងដែគូអ្នក ការដឹងពីតម្លៃរបស់ខ្លួនអ្នកជារឿងមួយដ៏សំខាន់ មិនត្រឹមតែបង្កើនទំនុកចិត្តនោះទេ ប៉ុន្តែវាជួយពង្រឹងទំនាក់ទំនងអ្នកផងដែរ។
៥.កុំព្យាយាមដោះស្រាយបញ្ហាទាំងស្រុង
មនុស្សគ្រប់គ្នាចង់បានការផ្ដល់អោយជាងការព្បយាមដោះស្រាយបញ្ហារបស់ពួកគេ អ្នកគួរតែផ្ដោតលើអ្វីដែលដៃគូអ្នកនិយាយ ជួនកាលគេគ្រាន់តែចង់បានមនុស្សម្នាក់ដែលយល់នូវអ្វីដែលគេគិត មិនមែនសុទ្ធតែដើម្បីដំណោះស្រាយនោះទេ។
៦.កុំរវល់ពេលគេនិយាយមកកាន់អ្នក
អ្នកគួរតែទំលាក់ទូរស័ព្ទដៃចុះ បិទទូរទស្សន៍ដែលកំពុងមើល បិទសៀវភៅដែលកំពុងអាន ហើយព្យាយាមស្ដាប់សម្ដីដែលដៃគូអ្នកនិយាយមកកាន់អ្នក។
៧.កុំព្យាយាមចាប់កំហុស
ការចាប់កំហុសជារឿងមួយដែលងាយ ប៉ុន្តែបើអ្នកចាំតែចាប់កំហុសវាមិនមែនជារឿងល្អនោះទេ។
៨.កុំគ្រាន់តែអរគុណគេ
ជំនួសមកវិញពីទម្លាប់របស់អ្នក ការបង្ហាញការដឹងគុណនិងការកោតសរសើរត្រូវតែធ្វើចេញពីចិត្តពិតប្រាកដរបស់អ្នក។
៩.កុំអសិលធម៌ដាក់ដៃគូ
វាជាការពិតណាស់ដែលអ្នកគួរតែដឹង។
១០.កុំកែប្រែដៃគូរបស់អ្នកជានិច្ចនោះទេ
វាជាផ្នែកមិនល្អមួយនៃទំនាក់ទំនងល្អរបស់អ្នក កុំព្យាយាមកែប្រែដៃគូរបស់អ្នកនូវអ្វីដែលគេមិនចង់ គេអាចនឹងអន់ចិត្ត។
១១.កុំគ្រាន់តែធ្វើអ្វីមួយដែលធំដុំ
១២.កុំធ្វើអោយរឿងតូចក្លាយជារឿងធំ
១៣.កុំច្បាស់ពេកនូវអ្វីដែលដៃគូរបស់អ្នកគិត
មិនមែនមានន័យថាអ្នកអាចដឹងច្បាស់ពីអ្វីដែលដៃគូរបស់អ្នកកំពុងគិតអ្វីនោះទេ។
១៤.កុំប្រកាន់ថាអ្នកធ្វើអ្វីក៏ត្រូវ
គ្មាននរណាម្នាក់ចូលចិត្តអ្នកដែលប្រកាន់ខ្លួនឯងត្រូវរហូតនោះទេ
១៥.កុំលាក់លាមរឿងក្នុងចិត្ត
ប្រសិនបើអ្នកមិនបង្ហាញអារម្មណ៍របស់អ្នកអោយគេដឹងនោះទេ ទំនាក់ទំនងរបស់អ្នកវាមិនដើរទៅយ៉ាងរលូននោះទេ។
១៦.កុំនិយាយថា"គ្មានអីទេ"នៅពេលដៃគូរបស់អ្នកសួរ
វាអាចជារឿងដែលដៃគូរបស់អ្នកខឹងបំផុត។ គ្រាន់តែស្មោះត្រង់បានហើយ
១៧.កុំអោយដៃគូអ្នកទៅពិនិត្យព្យាបាលតែម្នាក់ឯង
១៨.កុំរំលឹករឿងកន្លងពេលកំពុងឈ្លោះ
១៩.កុំភ្លេចរាល់សន្យា
ការសន្យាគឺជារឿងសំខាន់មួយ បើអ្នកសន្យាអ្វីហើយអ្នកត្រូវធ្វើអោយបាន កុំអោយការរង់ចាំក្លាយជាការខកចិត្ត។
២០.កុំចាំអោយគេសុំទោសមុន
ជួនកាលអ្នកត្រូវតែជាអ្នកសុំទោសគេវិញ។
បើយល់ថាអត្ថបទមួយនេះល្អ ជួយShare បន្តផងណា
COMMENTS