ចំនុចទាំង ២០ដែលបង្ហាញថាគេកំពុងតែលួចស្រលាញ់អ្នក សូមចែករំលែកផង

SHARE:

LIKE OUR PAGE

ជាធម្មតា គ្មាននរណាមកចំនាយពេលវេលា និងមាសប្រាក់ ពេលវេលា កម្លាំងកាយចិត្តមកយកចិត្តទុកដាក់លើយើងនោះឡើយ។ ការយកចិត្តទុកដាក់នេះ វាបង្ហាញអោយឃើញថាគេមានអារម្មណ៍យ៉ាងណាចំពោះអ្នក ។ តើអ្នកមានសង្កេតមើលថាតើមាននរណា យកចិត្តទុកដាក់ខ្វល់ខ្វាយពីអ្នកដែរឬទេ? បើមាន គេនោះប្រហែលជាកំពុងតែលួចស្រលាញ់អ្នកផងក៏មិនដឹង ។
ខាងក្រោមនេះជាចំនុចដែលបង្ហាញថាគេកំពុងតែលួចស្រលាញ់អ្នក ដូច្នេះហើយចូរសង្កេតមើលចំនុចទាំង ២០ ខាងក្រោមនេះថាគេចូលចំនុចណាខ្លះ៖



១.យកចិត្តទុកដាក់ចំពោះអ្នកៈ គេតែងតែបារម្ភនិងយកចិត្តទុកដាក់ចំពោះអ្នកគ្រប់ស្ថានការណ៍ គេតែងតែសួរដេញដោលអ្នក ពីសុខភាពនឹងនឹកអ្នកពីចំងាយ។


២.ចូលចិត្តប្រើពាក្យស្និតស្នាលៈ គេចូលចិត្តនិយាយពាក្យអូនបងដាក់អ្នក  ទោះបីទើបតែស្គាល់អ្នកថ្មីក៏ដោយ។


៣.មាត់ផ្សេងចិត្តផ្សេងៈ គេតែងតែស្របតាមអ្នក ទោះបីជាចិត្តគេប្រឆាំងជាមួយអ្នកក៏ព្រោះតែគេចូលចិត្តលេងសើចនឹងអ្នក។


៤.តែងតែអៀនខ្មាសច្រើនៈ គេសឹងតែជាមនុស្សដែលជួបអ្នកហើយ មិនហ៊ានទាំងមើលមុខរបស់អ្នកផងពេលជួបមុខគ្នា ប្រសិនបើគេបាននិយាយជាមួយអ្នកវិញក្នុងចិត្តគេភ័យអរ ពេលខ្លះនិយាយទាំងរដាក់រដុបក៏មាន។


៥.ចូលចិត្តនិយាយរឿងផ្ទាល់ខ្លួនប្រាប់អ្នកៈ​ គេចូលចិត្តនិយាយរឿងរបស់ខ្លួនគេប្រាប់អ្នក ពេលខ្លះរឿងស្នេហាពីមុន រឿងការងារ​ និងរឿងគ្រួសារជាដើម។


៦.ពាក្យសរសើរៈ គេតែងតែសរសើរពីអ្នកទាំងពីមុខនឹងក្រោយខ្នង គេនឹងសរសេរពីចំនុចល្អរបស់អ្នកទៅកាន់មិត្តភ័ក្រជិតស្និត ពិសេសឪពុកម្ដាយរបស់គេតែម្ដង។


៧.ប្រច័ន្ទអ្នកៈ គេតែតែបញ្ចេញអាការៈប្រច័ន្ទរបស់គេនៅពេលណា ដែលមាននរណាម្នាក់ចូលមកជិតឬនិយាយជាមួយអ្នក ទាំងដែលខ្លួនគេមិនត្រូវជាអ្វីនឹងអ្នកនៅឡើយ។


៨.ប្រើក្រសែភ្នែកៈ គេតែងតែលួចសំលឹងអ្នកពីចំងាយ មិនហ៊ានអោយអ្នកដឹងនោះទេ ជួនកាលពេលអ្នកសំលឹងទៅវិញគេបែរជាគេចមុខចេញយ៉ាងលឿន។


៩.ការពារអ្នកៈ ពេលខ្លះទោះបីជាគេដឹងថាអ្នកខុសតែគេព្យាយាមការពារអ្នក។ប្រសិនបើមាននរណាចង់ធ្វើបាបអ្នក គេច្បាស់ជាជួយអ្នកដោយកម្លាំងកាយចិត្តដើម្បីអោយអ្នកបានសេចក្ដីសុខ។


១០.​ស្រលាញ់អ្នកជាអ្នកៈ គេអាចជាមនុស្សដែលមិនខ្វល់ពីរូបសម្បត្តិ អត្តចរិក នឹងមាសប្រាក់ឡើយ។


១១.ស្មោះត្រង់នឹងអ្នកៈ គេជាមនុស្សដែលមិនព្យាយាមកុហក ឬបោកប្រាស់អ្នកឡើយ គេតែងតែស្មោះនឹងអ្នកជានិច្ច ហើយជាមនុស្សដែលប្រកាន់សច្ចះនឹងអ្នក។


១២.ពូកែយកចិត្តណាស់ៈ គេជាមនុស្សដែលយកគាប់យកគួរណាស់ បំរើសអ្នកគ្រប់យ៉ាង។


១៣.ដេញដោលពីអ្នកៈ គេចូលចិត្តសួរដេញដោលរឿងផ្ទាល់ខ្លួនរបស់អ្នក ដែលទាក់ទងនឹងរឿងគ្រួសារ ពិសេសនោះគឺរឿងស្នេហារបស់អ្នក ជួនកាលសួរអ្នកមានសង្សារឬនៅជាដើម។


១៤.លួចជួយអ្នកៈ គ្រប់ពេលអ្នកតែងជួបការលំបាក គេព្យាយាមលូកដៃចូលដើម្បីជួយអ្នកដោះស្រាយបញ្ហាទាំងនោះ។


១៥.ស្របតាមគ្រប់រឿងៈ មិនថារឿងអ្វីក៏ដោយបើអ្នកថាអោយទៅឆ្វេងគេមិនហ៊ានទៅស្ដាំនោះទេ គេនឹងធ្វើតាមបញ្ជារអ្នកគ្រប់យ៉ាងតែមិនមែនអោយទៅស្លាប់គេក៏ទៅដែលនោះទេ។ :D


១៦.មនុស្សចូលចិត្តជួយយកអាសាៈ អោយតែមានរឿងអ្វីអោយគេជួយ គេមិនដែលបាត់មុខម្ដងណាឡើយ។


១៧.ប្រាប់ពីចំណូលចិត្តដល់អ្នកៈ នៅពេលខ្លះគេក៏និយាយប្រាប់ពីចំណូលចិត្តលើអ្វីមួយប្រាប់អ្នកឯងៗ ដោយមិនបាច់ចាំសួរឡើយ។


១៨.ទង្វើលើអ្នកខុសពីអ្នកដទៃៈ ចំពោះអ្នកគេមានទង្វើបែបនេះ ចំពោះអ្នកផ្សេងមានទង្វើបែបនេោះ ។


១៩.មិនសូវហ៊ានស្និតស្នាលនឹងអ្នកដទៃនៅចំពោះមុខអ្នកៈ គេមិនបង្ហាញពីភាពស្និតស្នាលដែលគេមានចំពោះមិត្តជិតស្និតនៅមុខអ្នកឡើយបានត្រឹមនិយាយរាក់ទាក់ធម្មតា។


២០.ចូលចិត្ដឌឺៈ គេជាមនុស្សដែលចូលចិត្តឌឺអ្នកបំផុត តែការឌឺនេះក្នុងន័យលេងសើចប៉ុណ្ណោះ។



បានដឹងចំនុចទាំង២០ ខាងលើនេះហើយតើអ្នកសង្កេតឃើញថាមាននរណាម្នាក់ចូលចំនុចទាំងនេះដែរឬទេ? ប្រសិនបើគ្មានទេអ្នកអាចសាកចិត្តគេបានដោយគ្រាន់តែធ្វើពុតជាឈឺ ធ្វើជាខឹងមិននិយាយរកគេ ប្រសិនបើគេមានចិត្តលើអ្នកគេច្បាស់ជាបារម្មណ៍ពីអ្នកជាមិនខាន។



COMMENTS

Name

ចំណេះដឹង,15,បច្ចេកវិទ្យា,8,ប្លែកៗ,1,ម្ហូប,13,សម្រស់,1,សុខភាព,18,ស្នេហា,4,ស្បែក,2,
ltr
item
ប្រភព: ចំនុចទាំង ២០ដែលបង្ហាញថាគេកំពុងតែលួចស្រលាញ់អ្នក សូមចែករំលែកផង
ចំនុចទាំង ២០ដែលបង្ហាញថាគេកំពុងតែលួចស្រលាញ់អ្នក សូមចែករំលែកផង
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5guGzLYlVSLuR2a9KBuQkVBL2xSEzrOhU87xgs-tovOWuT38qw1bnbHopcJUlulfVydIT_HxMCxQ5vztiL5sY5rnBC1hdUuRh90FJMTj9qM_wJxEJ_OqKe-SqYOUHYGVuh7jZW39AW5Q/s640/18-Foolproof-Ways-to-Make-a-Girl-Fall-in-Love-with-You.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5guGzLYlVSLuR2a9KBuQkVBL2xSEzrOhU87xgs-tovOWuT38qw1bnbHopcJUlulfVydIT_HxMCxQ5vztiL5sY5rnBC1hdUuRh90FJMTj9qM_wJxEJ_OqKe-SqYOUHYGVuh7jZW39AW5Q/s72-c/18-Foolproof-Ways-to-Make-a-Girl-Fall-in-Love-with-You.jpg
ប្រភព
http://brophoubnews.blogspot.com/2017/07/blog-post_15.html
http://brophoubnews.blogspot.com/
http://brophoubnews.blogspot.com/
http://brophoubnews.blogspot.com/2017/07/blog-post_15.html
true
8584734087456170906
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy