អ្នកច្បាស់ជាធ្លាប់នឹងភ្លក់រស់ជាតិរបស់វារួចមកហើយ ហើយថ្ងៃនេះយើងនាំអ្នកមកធ្វើញុំខ្លួនឯងម្ដងកុំអោយពិបាកអស់ថវិការទិញគេញុំ :D
គ្រឿងផ្សំ៖
- សាច់គោ ចិញ្ច្រាំអោយម៉ត់
- ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ
- ម្សៅស៊ុប ស្ករស
- ខ្ទឹមសចិញ្ច្រាំ
វិធីធ្វើ
- របៀបស្រុះមី៖ ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។
- របៀបឆាមី៖ ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ ហើយដាក់សាច់គោចូល ត្រលប់ចុះឡើង រួចដាក់ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។ បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោកចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើកចេញ។យកមី spaghetti មករៀបដាក់ចាន ហើយដួសសាច់ដែលបានឆាហើយ ស្រោចពីលើ គឺជាការស្រេច។
យើងក៏អាចបន្ថែមគ្រឿងដូចជា ត្រីខ ឬសាច់អ្វីផ្សេងជាមួយក៏បានតាមការនិយមរបស់យើងរាងៗខ្លួន។
COMMENTS